ការស្នើសុំអាជ្ញាប័ណ្ណ

គ្រូពេទ្យខ្មែរ៖ (ទាញយកសំណុំបែបបទ)

ការស្នើសុំអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រគ្រប់ប្រភេទ ត្រូវបំពេញលក្ខខណ្ឌ និងសំណុំបែបបទដូចតទៅ៖

  1. មានឈ្មោះក្នុងបញ្ជីគណៈគ្រូពេទ្យ
  2. បំពេញពាក្យសុំអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ                             
  3.  គ្រូពេទ្យដែលកាន់សញ្ញាបត្របរទេសហើយកំពុងនិងបន្តពិនិត្យព្យាបាល ត្រូវមានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈ ព្រមទាំងលិខិតបញ្ជាក់ការប្រព្រឹត្តល្អពីគណៈគ្រូពេទ្យ ឬពីក្រសួងសុខាភិ បាល នៃប្រទេសដែលកំពុងប្រកបវិជ្ជាជីវៈ។ ត្រូវបង្ហាញថាមានបច្ចុប្បន្នភាពសមត្ថភាព ឬបទពិសោធន៍ថ្មីៗសម្រាប់ការប្រកបវិជ្ជាជីវៈ។
  4. គ្រូពេទ្យកាន់សញ្ញាបត្របរទេស ដែលមានលិខិតបញ្ជាក់ពីគ្រូពេទ្យអភិបាល បន្ទាប់ពីបានចុះបញ្ជិកាប្រភេទព្យាបាលដោយមានលក្ខខណ្ឌ(Conditional Registration) អស់រយៈមួយឆ្នាំយ៉ាងតិច។
  5. មានកាយសម្បទានិងសុខភាពសមស្របអាចបំពេញការងារបាន(លិខិតបញ្ជាក់សុខភាពថ្មីក្នុងករណីចាំបាច់)   
  6. លិខិតអះអាងថាមិនធ្លាប់ជាប់ទោសឧក្រឹត្យ(ថ្មី) (លិខិតថ្កោលទោសក្នុងករណីចាំបាច់)
  7. រូបថត ៤ x ៦ (ថ្មី)