ការស្នើសុំចុះបញ្ជិកាសម្រាប់គ្រូពេទ្យបរទេស

ពេទ្យជាជនជាតិបរទេសដែលមកសុំចុះឈ្មោះក្នុងបញ្ជីគណៈគ្រូពេទ្យត្រូវបំពេញសំណុំបែបបទដូចតទៅ៖

ក/. សម្រាប់គ្រូពេទ្យ៖ (ទាញយកសំណុំបែបបទ)

១- បំពេញពាក្យសុំចុះឈ្មោះក្នុងបញ្ជីគណៈគ្រូពេទ្យ

២- មកពីប្រទេសសមាជិករបស់អង្គការសុខភាពពិភពលោក។

៣- មានសញ្ញាបត្រវេជ្ជសាស្ត្រមូលដ្ឋាន និង/ឬឯកទេសទទួលស្គាល់ដោយស្ថាប័នមានសមត្ថកិច្ចរបស់ប្រទេសសាមី។

៤- បានចុះបញ្ជីជាមួយគណៈគ្រូពេទ្យប្រទេសសាមី ហើយនៅមានសុពលភាព (មានបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ចប្រទេសសាមីក្នុងករណីចាំបាច់) ឬពីក្រសួងសុខាភិបាល (ចំពោះប្រទេសដែលមិនទាន់មានគណៈគ្រូពេទ្យ)។

៥- មានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រពីប្រទេសសាមី ហើយនៅមានសុពលភាព (មានបញ្ជាក់ពី ស្ថាប័នមានសមត្ថកិច្ចប្រទេសសាមីក្នុងករណីចាំបាច់) ឬពីក្រសួងសុខាភិបាល (ចំពោះប្រទេសដែលមិនទាន់មានគណៈគ្រូពេទ្យ)។

៦- មានលិខិតបញ្ជាក់អំពីការប្រព្រឹត្តល្អក្នុងការប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ (Letter of Good Standing ឬ Certificate of Professional Status or Conduct) ពីគណៈគ្រូពេទ្យប្រទេសសាមី ឬពីក្រសួងសុខាភិបាលចំពោះប្រទេសដែលមិនទាន់មានគណៈគ្រូពេទ្យ។

៧- មានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រពីប្រទេសសាមី ហើយនៅមានសុពលភាព (មានបញ្ជាក់ពី ស្ថាប័នមានសមត្ថកិច្ចប្រទេសសាមីក្នុងករណីចាំបាច់) ឬពីក្រសួងសុខាភិបាល (ចំពោះប្រទេសដែលមិនទាន់មានគណៈគ្រូពេទ្យ)។

៨- ប្រវត្តិរូបវិជ្ជាជីវៈ។

៩- មានកាយសម្បទានិងសុខភាពសមស្របអាចបំពេញការងារបាន និងគ្មានជំងឺឆ្លង។

១០- មានលិខិតឆ្លងដែន ដែលនៅមានសុពលភាពសមស្រប ក្នុងរយៈពេលអនុវត្តការងារ។

ខ/. សម្រាប់អន្តេវាសិក៖ (ទាញយកសំណុំបែបបទ)

១- បំពេញពាក្យសុំចុះឈ្មោះក្នុងបញ្ជីគណៈគ្រូពេទ្យ

២- បានចុះបញ្ជីជាមួយគណៈគ្រូពេទ្យប្រទេសសាមី ប្រភេទពេញលេញ (Full Registration)

៣- រីឯចំណុចដទៃទៀត ដូចចំណុចទី២ ទី៣ ទី៤ ទី៧ ទី៨ ទី៩ ទី១០ សម្រាប់គ្រូពេទ្យបរទេសជាទូទៅ។