ការស្នើសុំចុះបញ្ជិកាសម្រាប់គ្រូពេទ្យខ្មែរ
គ្រូពេទ្យទាំងអស់ដែលមកសុំចុះឈ្មោះក្នុងបញ្ជីគណៈគ្រូពេទ្យត្រូវបំពេញសំណុំបែបបទដូចតទៅ៖
ក/. សម្រាប់គ្រូពេទ្យ៖ (ទាញយកពាក្សស្នើសុំ)
១- បំពេញពាក្យសុំចុះឈ្មោះក្នុងបញ្ជីគណៈគ្រូពេទ្យ
២- សញ្ញាបត្រ ឬវិញ្ញាបនបត្របញ្ជាក់ការសិក្សា ០១ច្បាប់
ក.ចំពោះសញ្ញាបត្រគ្រូពេទ្យ៖
- ត្រូវមានការទទួលស្គាល់ដោយក្រសួងសុខាភិបាល ឬក្រសួងអប់រំ យុវជន និងកីឡាមុនឆ្នាំ ២០១៧ និងដោយក្រសូងសុខាភិបាលចាប់ពីឆ្នាំ២០១៧មក
- បានប្រឡងថ្នាក់ជាតិជាប់ជាស្ថាពរ ចាប់ពីឆ្នាំ២០១៤មក សម្រាប់និស្សិតសម្រាប់និស្សិតចេញពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងចាប់ពីឆ្នាំ២០១៥ សម្រាប់និស្សិតចេញពីសាកលវិទ្យាល័យអន្តរជាតិ
- ចំពោះសញ្ញាបត្រគ្រូពេទ្យមធ្យម មានតម្លៃត្រឹមឆ្នាំ២០០០ សម្រាប់និស្សិតចេញពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងឆ្នាំ២០០៧ សម្រាប់និស្សិតចេញពីវិទ្យាស្ថានខេមរភូមិន្ទ
- ចំពោះសញ្ញាបត្រពីបរទេស ត្រូវមានលិខិតបញ្ជាក់ពីសមមូលពីគណៈកម្មាធិការវាយតម្លៃ និងសមមូលសញ្ញាបត្រ (និងមានលិខិតបញ្ជក់ពីគ្រឹះស្ថានបណ្តុះបណ្តាល ឬពីអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសសាមីក្នុងករណីចាំបាច់។
ខ.ចំពោះវិញ្ញាបនបត្រអនុញ្ញាតចំពោះ៖
- គ្រូពេទ្យចាស់ៗដែលបាត់សញ្ញាបត្រ ឬ/និងកាន់តែវិញ្ញាបនបត្រ ចាប់ពីឆ្នាំ១៩៨០មក ត្រូវមានការផ្ទៀងផ្ទាត់ពីគល់បញ្ជី និងលិខិតបញ្ញាក់ពីគ្រឹះស្ថានបណ្តុះបណ្តាលសាមី។
- ចំពោះនិស្សិតវេជ្ជសាស្រ្តថ្នាក់ឯកទេស ឬថ្នាក់អន្តេវាសិកត្រូវមានវិញ្ញាបនបត្របញ្ជាក់ការសិក្សាពីគ្រឹះស្ថានបណ្តុះបណ្តាលសាមី។
៣- មានកាយសម្បទា និងសុខភាពសមស្របអាចបំពេញការងារបាន (លិខិតបញ្ជាក់សុខភាពក្នុងករណីចាំបាច់)។
៤- លិខិតអះអាងមិនធ្លាប់ជាប់ទោសឧក្រឹដ្ឋ (ថ្មី) ជាលិខិតថ្កោលទោសក្នុងករណីចាំបាច់ ។
៥- រូបថត ៤X៦ (ថ្មី)
ខ/. សម្រាប់អន្តេវាសិក៖ (ទាញយកពាក្សស្នើសុំ)
និស្សិតវេជ្ជសាស្រ្តថ្នាក់ឯកទេស និងថ្នាក់អន្តេវាសិកត្រូវចុះក្នុងបញ្ជីដោយឡែកគណៈគ្រូពេទ្យ