អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាវេជ្ជសាស្ត្រកម្ពុជា
តួនាទី និងភារកិច្ច
អគ្គលេខាធិការដ្ឋានគណៈគ្រូពេទ្យកម្ពុជា មានតួនាទីជាសេនាធិការឲ្យគណៈគ្រូពេទ្យកម្ពុជា និងមានភារកិច្ចដូចខាងក្រោម៖
- ចាត់ចែងដំណើរការប្រព្រឹត្តទៅរបស់គណៈគ្រូពេទ្យកម្ពុជា
- រៀបចំផែនការប្រតិបត្តិ និង យុទ្ធសាស្រ្តរបស់គណៈគ្រូពេទ្យកម្ពុជា
- រៀបចំរបាយការណ៍សកម្មភាព និង របាយការណ៍ហិរញ្ញវត្ថុរបស់គណៈគ្រូពេទ្យកម្ពុជា
- ទទួលអនុវត្តភារកិច្ចផេ្សងៗទៀតដែលប្រធានគណៈគ្រូពេទ្យកម្ពុជាប្រគល់ជូន ។
រចនាសម្ព័ន្ធ និងការគ្រប់គ្រង
អគ្គលេខាធិការដ្ឋានគណៈគ្រូពេទ្យកម្ពុជា ដឹកនាំដោយអគ្គលេខាធិការមួយរូប អមដោយអគ្គលេខាការរងមួយរូប ហេរញ្ញឹកមួយរូប និងហេរញ្ញឹករងមួយរូប នៃការិយាល័យ ក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិកម្ពុជា។ អគ្គលេខាធិការដ្ឋានគណៈគ្រូពេទ្យកម្ពុជា មានរចនាសម្ព័ន្ធដូចខាងក្រោម៖
- ផ្នែកចុះបញ្ជី
- ផ្នែកបណ្តុះបណ្តាល
- ផ្នែកនីតិកម្ម
- ផ្នែករដ្ឋបាល
- ផ្នែកគណនេយ្យ
ភារកិច្ចរបស់ផ្នែកនីមួយៗ
ផ្នែកចុះបញ្ជី មានភារកិច្ចដូចតទៅ៖
- រៀបចំបង្កើតលក្ខណៈវិនិច្ឆ័យ និងបែបបទសម្រាប់ការចុះបញ្ជី
- ផ្សព្វផ្សាយ ផ្តល់យោបល់ ណែនាំនិង អភិបាល អំពីបែបបទនៃការចុះបញ្ជី ដល់ក្រុមប្រឹក្សាគណៈគ្រូពេទ្យរាជធានី-ខេត្ត
- ត្រួតពិនិត្យរាល់ការចុះបញ្ជី ដែលរាជធានី-ខេត្តនានាបានធ្វើ
- ទទួលអនុវត្តភារកិច្ចផេ្សងៗទៀតដែលអគ្គលេខាធិការប្រគល់ជូន។
- ចូលរួមវាយតម្លៃគុណភាពបណ្តុះបណ្តាលវេជ្ជសាស្រ្ត
- រៀបចំលក្ខណៈវិនិច្ឆ័យសម្រាប់ផ្តល់ពិន្ទុដល់ការអប់រំនិងបណ្តុះបណ្តាលបន្ត
- ចូលរួមក្នុងការរៀបចំកម្មវិធីសិក្សារបស់គ្រឹះស្ថានអប់រំនិងបណ្តុះបណ្តាលវេជ្ជសាស្ត្រមូលដ្ឋាន
- រៀបចំផែនការបណ្តុះបណ្តាលបន្តនានាតាមភូមិភាគ ដោយបំផុសការចូលរួម និងទទួលខុសត្រូវរបស់សមាគមវិជ្ជាជីវៈ
- ស្រង់ឯកសារដែលបានបង្រៀន និងបានបង្ហាញតាមវគ្គបណ្តុះបណ្តាលនានា ចុះផ្សាយតាមគេហទំព័ររបស់គណៈគ្រូពេទ្យ
- ទទួលអនុវត្តភារកិច្ចផេ្សងៗទៀតដែលអគ្គលេខាធិការប្រគល់ជូន។
- ពិនិត្យភាពស្របច្បាប់នៃឯកសារ លិខិតបទដ្ឋាននានារបស់គណៈគ្រូពេទ្យកម្ពុជា
- ផ្តល់យោបល់លើបញ្ញត្តិច្បាប់នានាដែលមានការពាក់ព័ន្ធជាមួយការប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្ត
- ស្នើទៅអាជ្ញាធរពាក់ព័ន្ធពីតម្រូវការនៃការធ្វើវិសោធនកម្មបញ្ញត្តិច្បាប់នានា និង តម្រូវការនៃសេចក្តីស្នើច្បាប់ថ្មីដែលចាំបាច់ក្នុងការគ្រប់គ្រងការប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ
- ទំនាក់ទំនងជាមួយស្ថាប័នច្បាប់ក្នុងករណីចាំបាច់
- ទទួលអនុវត្តភារកិច្ចផេ្សងៗទៀតដែលអគ្គលេខាធិការប្រគល់ជូន។
- ជាជំនួយការរបស់អគ្គលេខាធិការលើកិច្ចការរដ្ឋបាល
- ទទួល និង បញ្ជូនលិខិតស្នាមនានាចូលមក និងចេញពីគណៈគ្រូពេទ្យកម្ពុជា
- រក្សាទុកឯកសារ រដ្ឋបាល និង ច្បាប់នានា
- រៀបចំឯកសារ សំភារៈ បរិក្ខារ និងពិធីការចាំបាច់សម្រាប់ការប្រជុំនានារបស់គណៈគ្រូពេទ្យកម្ពុជា ក៏ដូចជាការទទួលភ្ញៀវ ឬការរៀបចំពិធីនានា របស់គណៈគ្រូពេទ្យកម្ពុជា
- កត់ត្រា និង រក្សាទុកនូវរាល់កំណត់ហេតុប្រជុំរបស់គណៈគ្រូពេទ្យកម្ពុជា
- ចាត់ចែងគ្រប់គ្រងមធ្យោបាយធ្វើដំណើររបស់គណៈគ្រូពេទ្យកម្ពុជា
- ចាត់ចែងគ្រប់គ្រងកិច្ចការសន្តិសុខ និង សុវត្ថិភាពនៃស្នាក់ការរបស់គណៈគ្រូពេទ្យកម្ពុជា
- ចាត់ចែងគ្រប់គ្រងការថែទាំជួសជុលសម្ភារៈ បរិក្ខារ របស់គណៈគ្រូពេទ្យកម្ពុជា
- រៀបចំរបាយការណ៍សកម្មភាព និង គ្រប់គ្រងប្រចាំឆ្នាំ
- គ្រប់គ្រង រក្សា និង ធ្វើបច្ចុប្បន្នភាពបញ្ជីគ្រូពេទ្យដែលបានចុះឈ្មោះនៅតាមរាជធានី-ខេត្ត
- គ្រប់គ្រង និងធ្វើបច្ចុប្បន្នភាព គេហទំព័ររបស់គណៈគ្រូពេទ្យកម្ពុជា
- ផ្សព្វផ្សាយពត៌មាន សេចក្តីប្រកាសនានារបស់គណៈគ្រូពេទ្យកម្ពុជា
- ចាត់ចែងគ្រប់គ្រង ថែទាំជួសជុល ប្រព័ន្ធពត៌មានវិទ្យា របស់គណៈគ្រូពេទ្យកម្ពុជា
- ទទួលអនុវត្តភារកិច្ចផេ្សងៗទៀតដែលអគ្គលេខាធិការប្រគល់ជូន។
- ចាត់ចែងគ្រប់គ្រងចំណូល ចំណាយរបស់គណៈគ្រូពេទ្យកម្ពុជា
- ចាត់ចែងគ្រប់គ្រងសាច់ប្រាក់
- ចាត់ចែងគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរបស់គណៈគ្រូពេទ្យកម្ពុជា
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ
- ទទួលអនុវត្តភារកិច្ចផេ្សងៗទៀតដែលអគ្គលេខាធិការប្រគល់ជូន។