រោគសញ្ញានៃជំងឺទូទៅមួយលើក្មេង អាចជាសញ្ញាជំងឺអូមីក្រុង មិនគួរមើលរំលង!

សព្វ​ថ្ងៃ​នេះ ករណី​វីរុស​អូមីក្រុង​មិន​ទាន់​​ស្រាក​ស្រាន្ត​ទេ នៅ​តែ​កើន​មាន​ច្រើល​​រាល់​ថ្ងៃ បណ្ដាល​ឲ្យ​ភាព​ភ័យ​ខ្លាច​នៃ​ការ​ឆ្លង​នៅ​តែ​កើត​មាន ពិសេស​ខ្លាច​សមាជិក​គ្រួសារ​ចាស់ៗ និង​កូន​ក្មេង។ ភាគ​ច្រើន វីរុស​អូមីក្រុង​ងាយ​ឆ្លង​ទៅ​កាន់​កូន​ក្មេង​ច្រើន​ជាង​មនុស្ស​ពេញ​វ័យ ហើយ​ថ្មី​ៗ​នេះ គ្រូពេទ្យ​ជំនាញ​ថា ជំងឺទូទៅ​មួយ​អាច​ជា​រោគសញ្ញា​នៃ​វីរុស​អូមីក្រុង​លើ​កុមារ។  

លោក​វេជ្ជបណ្ឌិត Wassim Ballan អ្នក​ឯកទេស​ជំងឺ​ឆ្លង​កុមារ​បាន​ឲ្យ​ដឹង​ថា លោក និង​សហការី​បាន​កត់​សម្គាល់​ពី​ការ​កើន​ឡើង​នៃ​ជំងឺ croup ជា​បណ្ដុំ​នៃ​ការ​ឈឺ​បំពង់​ក​ក្នុង​ចំណោម​ក្មេងៗ​ដែល​ធ្វើ​តេស្ដ​វិជ្ជមាន​ជំងឺ​កូវីដ ១៩ ជា​ពិសេស​នៅ​ក្នុង​ក្រុម​ក្មេង​អាយុ ៥ឆ្នាំ និង​តិចជាងនេះ ដែល​មិន​ទាន់​អាច​ចាក់​វ៉ាក់សាំង​ការពារ​បាន។

ជំងឺ Croup ជា​ជំងឺ​ទូទៅ​កើត​លើ​ក្មេង​មួយ ដែល​ជា​ធម្មតា​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ​តាម​រដូវ​នាំ​ឲ្យ​មាន​ការ​រលាក ឬ​ហើម​នៅ​ក្នុង​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ​របស់​កុមារ ដែល​មាន​ទំហំ​តូច​ជាង​មនុស្ស​ពេញ​វ័យ និងក៏​ជា​រោគ​សញ្ញា​មួយ​របស់​វីរុស​អូមីក្រុង​កើត​ឡើង​លើ​ក្មេង។

លោក Ballan ពន្យល់​បន្ថែម​ថា croup អាច​ចែក​ចេញ​ជា​រឿងពីរ។ ទីមួយ គឺ​ការ​ក្អក​ដែល​ស្ដាប់​ទៅ​ដូច​ព្រុស។ រឿង​មួយ​ទៀត​នោះ​គឺ ការ​ដក​ដង្ហើម​ឮ​សំឡេង​ខ្សឺត ទោះ​បី​ជា​អា​អូន​មិន​ក្អក​ ប៉ុន្តែ​ពេល​ដក​ដង្ហើម​ចូល​មាន​ឮ​សំឡេង។ ការ​ក្អក និង​ការ​ដក​ដង្ហើម​ចេញ​ចូល​ឮ​ៗ គឺ​ដោយសារតែ​ខ្យល់​ដែល​ត្រូវ​បាន​បង្ខំ​ចេញ​តាម​រយៈ​ការ​ហើម​ជុំ​វិញ​ប្រអប់​សំឡេង បំពង់​ខ្យល់ និង​បំពង់​សួត។

បើ​គ្រាន់​តែ​ជា​ជំងឺ Croup តែ​ឯង​នោះ​វា​មិន​មែន​ជា​រឿង​ថ្មីៗ​ទើប​តែ​ជួប​នោះ​ទេ ប៉ុន្តែ​វា​អាច​គំរាម​កំហែង​ដល់​អាយុ​ជីវិត ដោយ​សារ​ផ្លូវ​ដង្ហើម​របស់​កូន​អាច​បិទ បណ្ដាល​ឲ្យ​ពិបាក​ដក​ដង្ហើម​បាន។ ភាគ​ច្រើន​ជំងឺ​នេះ​អាច​ព្យាបាល​នៅ​ផ្ទះ​បាន ប៉ុន្តែ​បើ​អា​អូន​មាន​អាការៈ​ពិបាក​ដក​ដង្ហើម ក្អក​ខ្លាំង ​បបូរ​មាត់ ស្បែក ឬ​ក្រចក​ដៃ​ឡើង​ពណ៌​ស្វាយ ត្រូវ​ប្រញាប់​ទៅ​ជួប​ពេទ្យ ព្រោះ​នេះ​ជា​សញ្ញា​កូន​ទទួល​បាន​អុកស៊ីសែន​មិន​គ្រប់​គ្រាន់។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

ដំណឹងថ្មីៗ
តារាងពិន្ទុCPD សមាគមសល្យសាស្ត្រកម្ពុជា ២៤ វិច្ឆិកា ឆ្នាំ២០២៤
តារាងពិន្ទុCPD មន្ទីរពេទ្យកាល់ម៉ែត ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥
តារាងពិន្ទុCPD សមាគម សម្ភពនិងរោគស្ត្រី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤
តារាងពិន្ទុCPD សមាគម សម្ភពនិងរោគស្ត្រី ថ្ងៃទី១៨ ដល់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣
ដំណឹងថ្មីៗ
តារាងពិន្ទុCPD សមាគមសល្យសាស្ត្រកម្ពុជា ២៤ វិច្ឆិកា ឆ្នាំ២០២៤
តារាងពិន្ទុCPD មន្ទីរពេទ្យកាល់ម៉ែត ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥
តារាងពិន្ទុCPD សមាគម សម្ភពនិងរោគស្ត្រី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤
ដំណឹងថ្មីៗ
តារាងពិន្ទុCPD សមាគមសល្យសាស្ត្រកម្ពុជា ២៤ វិច្ឆិកា ឆ្នាំ២០២៤
តារាងពិន្ទុCPD មន្ទីរពេទ្យកាល់ម៉ែត ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥
តារាងពិន្ទុCPD សមាគម សម្ភពនិងរោគស្ត្រី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤