កូនឧស្សាហ៍រាក ឬឈឺពោះញឹក អាចមានបញ្ហារលាកពោះវៀនរ៉ាំរ៉ៃ!

ចំពោះកូនក្មេង អាការៈឈឺចុកពោះជាបញ្ហាមួយអាអូនឧស្សាហ៍ជួប ដោយសារក្មេងៗញ៉ាំអីមិនសូវចេះគិតទេ ឲ្យតែឃើញទំនងដឹងតែដាក់ចូលក្នុងមាត់ទំពាហើយ។ យ៉ាងណាមិញ ម៉ាក់ប៉ាក៏ត្រូវចាប់អារម្មណ៍ដែរ ក្នុងករណីដែលអាអូនងាកៗត្អូញចុកពោះ ឬឧស្សាហ៍រាករូស នេះអាចថាកូនកំពុងកើតជំងឺរលាកពោះវៀនរ៉ាំរ៉ៃ។

ជំងឺរលាកពោះវៀនរ៉ាំរ៉ៃ (Inflammatory Bowel Disease) បណ្ដាលឲ្យរលាក (ឡើងក្រហម និងហើម) ហើយវាជាស្ថានសុខភាពរ៉ាំរ៉ៃមួយ ដែលអាចមានរយៈពេលយូរ ឬកើតបាត់ៗឥតឈប់ឈរ។ ជំងឺរលាកពោះវៀនរ៉ាំរ៉ៃនេះ រួមមានជំងឺក្រូន (Crohn’ disease) និងជំងឺដំបៅរលាកពោះវៀនធំ (Ulcerative Colitis)។ ជំងឺនេះធ្វើឲ្យរលាកក្នុងពោះវៀន និងរលាកប្រដាប់រំលាយអាហារ។ ជំងឺរលាកពោះវៀនរ៉ាំរ៉ៃបណ្ដាលមកពីមូលហេតុស្មុគស្មាញពាក់ព័ន្ធជាមួយបញ្ហាហ្សែន ឬបញ្ហាប្រព័ន្ធការពាររាងកាយ ទៅវាយប្រហារសរីរាង្គតូចៗក្នុងពោះវៀន នឹងអាចដោយសារមូលហេតុបរិយាកាសជុំវិញមួយចំនួនផ្សេងទៀត។

អ្វីទៅជារោគសញ្ញានៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ?

រោគសញ្ញាទូទៅបំផុតនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃគឺឈឺពោះ និងរាករូស ប៉ុន្តែរោគសញ្ញាផ្សេងទៀតរួមមាន៖

● ឈាមពេលបត់ជើងធំ● ក្ដៅខ្លួន● គ្មានកម្លាំងកំហែង● ស្រកទម្ងន់។

ក្មេងដែលកើតជំងឺរលាកពោះវៀនរ៉ាំរ៉ៃពិបាកក្នុងស្រូបយកកាឡូរី និងអាហារូបត្ថម្ភដែលរាងកាយត្រូវការណាស់ ជាហេតុអាចបណ្ដាលឲ្យមានការលូតលាស់យឺតយ៉ាវ ឬចាប់ផ្ដើមពេញវ័យយឺតជាងធម្មតា។ ជំងឺរលាកពោះវៀនរ៉ាំរ៉ៃក៏អាចបង្កឲ្យមានបញ្ហាផ្សេងៗទៀតដូចជា កន្ទួលរមាស់ បញ្ហាភ្នែក ឈឺសន្លាក់ រលាកសន្លាក់ និងបញ្ហាថ្លើមជាដើម។

ជាទូទៅ គ្រូពេទ្យព្យាបាលជំងឺរលាកពោះវៀនរ៉ាំរ៉ៃជាមួយនឹងឱសថមួយចំនួន ដើម្បីកាត់បន្ថយការរលាក និងជួយការពារឆ្លងមេរោគ។ ជួនកាល ក្មេងៗត្រូវការវះកាត់ ប្រសិនបើអាការៈមិនធូរស្រាលក្រោយប្រើថ្នាំព្យាបាល ឬដោយសារហេតុផលដូចជា៖

● រន្ធនៅក្នុងពោះវៀន● ស្ទះពោះវៀន● ហូរឈាមមិនឈប់ ជាដើម។

សម្រាប់ក្មេងដែលកើតជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ប៉ាម៉ាក់ត្រូវជ្រើសរើសអាហារដែលមានសុខភាពល្អ និងឲ្យផឹកទឹកឲ្យបានគ្រប់គ្រាន់។ ក្នុងករណីសង្ស័យថាកូនកើតជំងឺនេះ ម៉ាក់ប៉ាគួរតែនាំកូនទៅជួបគ្រូពេទ្យជំនាញ ដើម្បីពិគ្រោះពីវិធីព្យាបាល និងរបបអាហារដែលស័ក្ដិសមសម្រាប់កូន ពិសេសអាហារូបត្ថម្ភសម្បូរដោយជាតិ SYNBIOTICS ដែលរូបមន្តរួមបញ្ចូលរវាង Probiotics និងPrebiotics ល្អសម្រាប់សុខភាពក្រពះពោះវៀនកូន។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

ដំណឹងថ្មីៗ
Como se juega Joker Jewels en 2026: estrategias para ganar en tu móvil
Pinup casino: promociones exclusivas que no te puedes perder este 2026
Dive into exciting promotions at Best Online Casino Australia: find the best offers today
Unlock the excitement of PayID Pokies Australia: Your ultimate beginner's guide to winning