កុំ​ចេះ​តែ​ប្រើ​​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ញឹកញាប់​​ពេក​ ប្រយ័ត្ន​ខូច​​តម្រង​នោម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​!

បើ​យើង​កំពុង​តែ​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​​ជា​ញឹកញាប់​ ដល់​ពេល​ដែល​យើង​គួរ​បញ្ឈប់​​​​វា​ហើយ​។ ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ ជា​អាវុធ​មុខ​ពីរ​ដែល​អាច​បំផ្លាញ​រាងកាយ​របស់​យើង​ដោយ​មិន​ដឹង​ខ្លួន​ ជា​ពិសេស​ ថ្នាំ​​ប្រភេទ​នេះ​​ប៉ះពាល់​ដល់​តម្រង​នោម​ខ្លាំង​តែ​ម្ដង។

ពិត​ណាស់​ តម្រង​នោម​ជា​សរីរាង្គ​ដ៏​សំខាន់​បំផុត​មួយ​នៃ​ប្រព័ន្ធ​ទឹក​នោម​ ដែល​មាន​តួនាទី​ជួយ​បញ្ចេញ​​ជាតិ​ពុល​​​ទៅ​តាម​​ទឹក​នោម​។ ដូច្នេះ​ហើយ​ ការ​ថែទាំ​តម្រង​នោម​ឲ្យ​បាន​ត្រឹមត្រូវ ជា​រឿង​ដែល​ចាំបាច់​បំផុត​។

ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​អាច​បំផ្លាញ​តម្រង​នោម​​

ជាក់​ស្ដែង ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ជា​ច្រើន​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ពុំ​មាន​វេជ្ជបញ្ជា​ ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ និង​ការ​រលាក​។ ថ្នាំ​ទាំង​នេះ​រួម​មាន​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​ដែល​មិន​មែន​ជា​ស្តេរ៉ូអ៊ីដ (Non-steroidal Anti-inflammatory Drugs) ​ដែល​ប្រើប្រាស់​ជា​ទូទៅ ចំពោះ​អ្នក​ដែល​​កើត​​មាន​អាការៈ​ឈឺ​ក្បាល​ និង​ឈឺ​ខ្នង​រ៉ាំរ៉ៃ​។

​មិន​សូវ​មាន​​​អ្នក​ដឹង​ច្រើន​ទេ ប៉ុន្តែ​បើ​យើង​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​រយៈ​ពេល​យូរ​ ជា​ពិសេស​លាយ​បញ្ចូល​គ្នា​ជាមួយ​នឹង​ថ្នាំ​ផ្សេង​ទៀត វា​អាច​បណ្ដាល​ឲ្យ​​ខូច​តម្រង​នោម​។ ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​មិន​ប៉ះពាល់​តម្រង​នោម​ឡើយ​ បើ​យើង​ប្រើប្រាស់​វា​ម្ដងម្កាល ហើយ​ចំពោះ​អ្នក​ដែល​មាន​សុខភាព​ល្អ​ប៉ុណ្ណោះ។

ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ ជា​អាវុធ​មុខ​ពីរ​ដែល​អាច​បំផ្លាញ​រាងកាយ​របស់​យើង​ដោយ​មិន​ដឹង​ខ្លួន​ ជា​ពិសេស​ ថ្នាំ​​ប្រភេទ​នេះ​​ប៉ះពាល់​ដល់​តម្រង​នោម​ខ្លាំង​តែ​ម្ដង។

​​​ថ្នាំ​បំបាត់​ការ​ឈឺចាប់​អាច​នាំ​ឲ្យ​មាន​របួស​តម្រង​នោម​ស្រួចស្រាល់

បញ្ហា​សុខភាព​មួយ​នេះ បង្ក​ជា​ហានិភ័យ​កាន់​តែ​ខ្ពស់​ចំពោះ​​មនុស្ស​ចាស់​ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ និង​អ្នក​ជំងឺ​លើស​ឈាម​។ តម្រង​នោម​របស់​អ្នក​ទាំង​នោះ​អាច​នឹង​ត្រូវ​ខូច ទោះ​បី​​ជា​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ម្ដងម្កាល​ក៏​ដោយ​។ អ្នក​ជំនាញ​ក៏​បាន​ក្រើន​រំលឹក​ផង​ដែរ​ថា ថ្នាំ​ប្រភេទ​នេះ អាច​នាំ​ឲ្យ​ខូច​តម្រង​នោម​តាម​វិធី​ជា​ច្រើន​ រួម​ទាំង​ការ​កើន​ឡើង​កម្រិត​Creatinine ដែល​ហៅ​ថា​របួស​តម្រង​នោម​ស្រួចស្រាល់។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

ដំណឹងថ្មីៗ
តារាងពិន្ទុCPD មន្ទីរពេទ្យកាល់ម៉ែត ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥
តារាងពិន្ទុCPD សមាគម សម្ភពនិងរោគស្ត្រី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤
តារាងពិន្ទុCPD សមាគម សម្ភពនិងរោគស្ត្រី ថ្ងៃទី១៨ ដល់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣
image_2025-06-30_11-07-22
ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប បើកសន្និបាតជ្រើសរើសសមាសភាពការិយាល័យក្រុមប្រឹក្សាសម្រាប់រយៈពេល២ឆ្នាំ លើកទី២ នៃអាណត្តិទី៦
ដំណឹងថ្មីៗ
តារាងពិន្ទុCPD មន្ទីរពេទ្យកាល់ម៉ែត ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥
តារាងពិន្ទុCPD សមាគម សម្ភពនិងរោគស្ត្រី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤
តារាងពិន្ទុCPD សមាគម សម្ភពនិងរោគស្ត្រី ថ្ងៃទី១៨ ដល់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣
ដំណឹងថ្មីៗ
តារាងពិន្ទុCPD មន្ទីរពេទ្យកាល់ម៉ែត ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥
តារាងពិន្ទុCPD សមាគម សម្ភពនិងរោគស្ត្រី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤
តារាងពិន្ទុCPD សមាគម សម្ភពនិងរោគស្ត្រី ថ្ងៃទី១៨ ដល់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣