របៀបថែទាំមនុស្សវ័យចំណាស់មានជំងឺទឹកនោមផ្អែមប្រភេទទី២ ពេលកូវីដ-១៩!

វាជារឿងទូទៅដែលយើងបារម្ភអំពីសុខុមាលភាពរបស់ លោកយាយលោកតា និងឪពុកម្ដាយ អំឡុងពេល មានជំងឺរាតត្បាតទូទាំងពិភពលោកនេះ។

វាជារឿងទូទៅដែលយើងបារម្ភអំពីសុខុមាលភាពរបស់ លោកយាយលោកតា និងឪពុកម្ដាយ អំឡុងពេល មានជំងឺរាតត្បាតទូទាំងពិភពលោកនេះ។ សម្រាប់អ្នកដែលមានជំងឺប្រចាំកាយដូចជាជំងឺទឹកនោមផ្អែម ឬជំងឺរ៉ាំរ៉ៃដទៃផ្សេងទៀត ក្ដីបារម្ភនេះនឹងកើនឡើងទ្វេដង។ អត្ថបទនេះនឹងនិយាយអំពីវិធីសាស្ត្រល្អបំផុតដើម្បីថែទាំអ្មកទាំងនោះ។

តើជំងឺកូវីដ-១៩ អាក្រក់ប៉ុនណា?

យេីងគ្រប់គ្នាដឹងហេីយថា ជំងឺកូវីដ-១៩ កំពុងរាតត្បាតទូទាំងពិភពលោក ហេីយជំងឺនេះថែមទាំងអាច បង្កឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ រហូតដល់ធ្វើឲ្យមានការបាត់បង់ជីវីត ចំពោះអ្នកដែលមានសុខភាពល្អ ធម្មតាផងដែរ។ កុមារ មនុស្សចាស់ជរា និងអ្នកដែលមានជំងឺរ៉ាំរ៉ៃត្រូវបានគេដឹងថា ជាក្រុមមនុស្សដែល អាចទទួលរងនូវផលប៉ះពាល់ពីជំងឺនេះខ្លាំងជាងគេ។ ហេតុដូច្នេះហើយ ជំងឺនេះអាចជាកង្វល់សម្រាប់ មនុស្សចាស់ជរា ដែលមានជំងឺទឹកនោមផ្អែមដែរ។

ទោះបីជាជំងឺកូវីដ-១៩ អាចបង្កបញ្ហាសុខភាពធ្ងន់ធ្ងរក៏ដោយ ក៏អ្នកជំងឺទឹកនោមផ្អែមអាចថែរក្សាសុខភាព របស់ខ្លួនឲ្យមានសុខភាពល្អបានដោយអនុវត្តនូវការណែនាំដូចខាងក្រោម។

១. ការប្រើប្រាស់ថ្នាំឲ្យបានទៀងទាត់

អ្វីដែលសំខាន់បំផុតគឺត្រូវប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជារបស់គ្រូពេទ្យឲ្យបានទៀងទាត់ និងតាមកម្រិតត្រឹមត្រូវ ដើម្បីការពារនូវករណីបម្រែបម្រួលកម្រិតជាតិស្ករក្នុងឈាមភ្លាមៗណាមួយកើតមានឡើង។ ការចាក់អាំងស៊ុយលីន ដែលត្រូវគេដឹងថាជាការព្យាបាលដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ជំងឺទឹកនោមផ្អែម នោះ គួរតែចាក់បន្ទាប់ពីវាស់កម្រិតជាតិស្ករក្នុងឈាមរួច និងត្រូវកម្រិតអាំងស៊ុយលីនឲ្យបានត្រឹមត្រូវ ទៅតាមក្រិតដែលមាននៅលើប៊ិកអាំងស៊ុយលីន។ ប៑ិកអាំងស៑ុយលីនងាយស្រួលប្រេី ជាហេតុអាចជួយ អ្នកជំងឺគ្រប់គ្រងជំងឺទឹកនោមផ្អែមបានល្អ។

២. រៀបចំអាហារល្អៗសម្រាប់ពួកគាត់

វាជារឿងសំខាន់ក្នុងការទទួលទានអាហារដែលមានសុខភាពល្អ ដើម្បីរក្សាប្រព័ន្ធការពាររាងកាយឲ្យបាន រឹងមាំ។ យេីងត្រូវរៀបចំឲ្យពួកគាត់នូវ ញ៉ាំបន្លែ សាច់ គ្រាប់ធញ្ញជាតិ សណ្តែក និងកាត់បន្ថយនូវអាហារ ដែលសម្បូរជាតិម្សៅឬកាបូអ៊ីដ្រាត។ ចៀសវាងការបរិភោគអាហារដែលមានរសជាតិផ្អែមពេក ប្រៃពេក ឬអាហារកែច្នៃ ហើយវាក៏សំខាន់ផងដែរក្នុងការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់។

៣. ក្រើនរំឭកពួកគាត់ឲ្យពិសារទឹកឲ្យបានគ្រប់គ្រាន់

ការពិសារទឹកយ៉ាងតិច ៨កែវ/ថ្ងៃជារឿងចាំបាច់ក្នុងរក្សាប្រព័ន្ធការពាររាងកាយឲ្យរឹងមាំ និងមានសុខភាព ល្អ។ ពេលវ័យកាន់តែចាស់ ការទទួលទានទឹកក៏កាន់តែចុះថយ។ ហេតុនេះហើយវាជាគំនិតល្អក្នុងការដាក់ ឲ្យមានទឹកជាប្រចាំនៅកន្លែងដែលពួកគាត់រស់នៅ អាចឲ្យជួយឲ្យពួកគាតងាយស្រួលយកពិសារបានងាយ ស្រួលនិងជួយឲ្យគាត់ពិសារទឹកបានគ្រប់គ្រាន់ផងដែរ។

៤. ប្រាកដថាពួកគាត់ទទួលទានដំណេកបានគ្រប់គ្រាន់

ជារឿងធម្មតាដែលពួគគាត់ជួបប្រទះនូវបញ្ហាគេងមិនលក់អំឡុងពេលដ៏ពិបាកនេះ។ ដូច្នេះហើយ យើងត្រូវជួយឲ្យពួកគាត់ទទួលទានដំណេកឲ្យបានគ្រប់គ្រាន់យ៉ាងហោចណាស់ ៨ ម៉ោងក្នុងមួយថ្ងៃ ដោយរក្សាបន្ទប់គេងរបស់ពួកគាត់ឲ្យស្ងប់ស្ងាត់ និងក្នុងសីតុណ្ហភាពសមរម្យមួយ។

៥. ជម្រុញ និងលើកទឹកចិត្តពួកគាត់ក្នុងការធ្វើលំហាត់ប្រាណ

ការធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់អាចជួយរក្សាកម្រិតជាតិស្ករក្នុងឈាមបានល្អ និងជួយជម្រុញឲ្យ ប្រព័ន្ធការពាររាងកាយរឹងមាំល្អ ដែលចាំបាច់ណាស់សម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ជំនួសឲ្យការធ្វើលំហាត់ ប្រាណធ្ងន់ៗ ខ្លាំងៗ យើងគួរជំរុញឲ្យពួកគាត់ធ្វើលំហាត់ប្រាណស្រាលៗដូចជា ការដើរ និងជិះកង់រាល់ថ្ងៃ ជាដើម។

៦. ជួយពួកគាត់រំសាយភាពតានតឹង

កាត់បន្ថយនូវភាពតានតឹងក៏សំខាន់សម្រាប់អ្នកកើតជំងឺទឹកនោមផ្អែមដែរ។ យើងអាចជួយពួកគាត់កាត់បន្ថយភាពតានតឹងដោយចំណាយពេលច្រើនជាមួយពួកគាត់ និងបង្កើតបរិយាកាសដែលពួកគាត់អាចសប្បាយរីករាយជាមួយយើងបាន ហើយការហាត់យូហ្គាក៏អាចមានប្រយោជន៍ផងដែរ។

៧. រំឭកពួកគាត់ឲ្យលាងដៃ

រំឭកពួកគាត់ឲ្យលាងដៃជាមួយសាប៊ូ និងទឹកឲ្យបានស្អាត បន្ទាប់ពីប៉ះពាល់នឹងវត្ថុអ្វីមួយ មុនពេលញ៉ាំអាហារ និងក្រោយពេលចេញទៅក្រៅ។ វិធីនេះជួយក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ- ១៩ ក៏ដូចជាការរក្សាសុខភាពទូទៅឲ្យបានល្អ។

៨. ពាក់ម៉ាសគ្រប់ពេលចេញទៅខាងក្រៅ

ជាការល្អបំផុតសូមកុំចេញទៅក្រៅក្នុងស្ថានភាពបែបនេះសម្រាប់មនុស្សចាស់ ប៉ុន្តែប្រសិនបើពួកគាត់ ចាំបាច់ត្រូវតែចេញក្រៅ ត្រូវប្រាកដថាពួកគាត់ពាក់ម៉ាសជាប់ជានិច្ច។ ដោយប្រើគន្លឹះណែនាំខាងលើ ទាំងប៉ុន្មានរួចមក នឹងអាចជួយការពារមនុស្ស ជាទីស្រលាញ់របស់អ្នកបានពីជំងឺទឹកនោមផ្អែម និង ជំងឺកូវីដ-១៩ ។

ចំណុចសំខាន់

ទោះបីជាជំងឺកូវីដ-១៩ អាចបង្កបញ្ហាសុខភាពធ្ងន់ធ្ងរក៏ដោយ ក៏អ្នកជំងឺទឹកនោមផ្អែមអាចថែរក្សាសុខភាព របស់ខ្លួនឲ្យមានសុខភាពល្អបានដោយ​អនុវត្តនូវការណែនាំដូចខាងក្រោម។

  • ការប្រើប្រាស់ថ្នាំ​ឲ្យ​បាន​ទៀងទាត់​
  • រៀបចំ​អាហារ​ល្អ​ៗ​សម្រាប់​ពួក​គាត់​
  • ក្រើន​រំឭក​ពួក​គាត់​ឲ្យ​​ពិបាក​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​
  • ប្រាកដ​ថា​ពួក​គាត់​ទទួល​ទាន​ដំណេក​បាន​គ្រប់គ្រាន់​
  • ជម្រុញ​ និង​លើក​ទឹក​ចិត្ត​​ពួក​គាត់​ក្នុង​ការ​ធ្វើ​លំហាត់​ប្រាណ​
  • ជួយ​ពួក​គាត់​រំសាយ​ភាព​តានតឹង
  • រំឭក​ពួក​គាត់​ឲ្យ​លាង​ដៃ
  • ពាក់​ម៉ាស​គ្រប់​ពេល​ចេញ​ទៅ​ខាង​ក្រៅ

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

ដំណឹងថ្មីៗ
តារាងពិន្ទុCPD មន្ទីរពេទ្យកាល់ម៉ែត ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥
តារាងពិន្ទុCPD សមាគម សម្ភពនិងរោគស្ត្រី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤
តារាងពិន្ទុCPD សមាគម សម្ភពនិងរោគស្ត្រី ថ្ងៃទី១៨ ដល់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣
image_2025-06-30_11-07-22
ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប បើកសន្និបាតជ្រើសរើសសមាសភាពការិយាល័យក្រុមប្រឹក្សាសម្រាប់រយៈពេល២ឆ្នាំ លើកទី២ នៃអាណត្តិទី៦
ដំណឹងថ្មីៗ
តារាងពិន្ទុCPD មន្ទីរពេទ្យកាល់ម៉ែត ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥
តារាងពិន្ទុCPD សមាគម សម្ភពនិងរោគស្ត្រី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤
តារាងពិន្ទុCPD សមាគម សម្ភពនិងរោគស្ត្រី ថ្ងៃទី១៨ ដល់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣
ដំណឹងថ្មីៗ
តារាងពិន្ទុCPD មន្ទីរពេទ្យកាល់ម៉ែត ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥
តារាងពិន្ទុCPD សមាគម សម្ភពនិងរោគស្ត្រី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤
តារាងពិន្ទុCPD សមាគម សម្ភពនិងរោគស្ត្រី ថ្ងៃទី១៨ ដល់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣