តើជំងឺទឹកនោមផ្អែមអាចព្យាបាលជាសះស្បើយដែរ ឬទេ?

ជំងឺទឹកនោមផ្អែម គំរាមកំហែងដល់អាយុជីវិតមនុស្ស ២ភាគ៣ នៃចំនួនប្រជាជនពិភពលោក។

ជំងឺទឹកនោមផ្អែម គំរាមកំហែងដល់អាយុជីវិតមនុស្ស ២ភាគ៣ នៃចំនួនប្រជាជនពិភពលោក។ គិតមកដល់ពេលនេះនៅមិនទាន់មានវិធីព្យាបាលជំងឺទឹកនោមផ្អែមណាមួយដែលអាចជួយឲ្យការព្យាបាលជំងឺទឹកនោមផ្អែមបានជាសះស្បើយនៅឡើយទេ។

តើនេះមានន័យថានៅពេលយើងមានជំងឺទឹកនោមផ្អែមគុណភាពជីវិតរបស់យើងក៏ត្រូវបានបញ្ចប់ដែរ មែនទេ? មិនដូច្នេះទេ! គុណភាពជីវិតមិនទាន់ចប់ត្រឹមនេះទេ។

ជំងឺទឹកនោមផ្អែម គឺជាជំងឺរ៉ាំរ៉ៃមួយប្រភេទ ដែលមិនអាចព្យាបាលជាសះស្បើយបានទេទោះជាយ៉ាងណា ក៏ដោយ ជាមួយនឹងការព្យាបាលត្រឹមត្រូវ និងច្បាស់លាស់ វានឹងក្លាយជាជំងឺមួយដែលអាចនៅជាមួយ យើងបានដោយគ្មានការរំខាន។ ជំងឺទឹកនោមផ្អែមក៏មិនមែនជាជំងឺឆ្លងដែរ។

ជំងឺទឹកនោមផ្អែម គឺជាជំងឺដែលរាងកាយរបស់យើងមិនអាចផលិតនូវអ័រម៉ូនគ្រប់គ្រងជាតិស្ករក្នុងឈាម គេស្គាល់ថាជាអាំងស៊ុយលីន បានគ្រប់គ្រាន់ដោយរាងកាយតាមតម្រូវការដែជាលទ្ធផលបណ្ដាល ឲ្យមានជាតិស្ករកើនច្រើនក្នុងឈាម។

ជំងឺទឹកនោមផ្អែមប្រភេទទី១ – កើតឡើង ដោយសារតែ ប្រព័ន្ធភាពស៊ាំបំផ្លាញកោសិកានៅក្នុងលំពែង ដែលមាននាទីផលិតអាំងស៊ុយលីន។

ជំងឺទឹកនោមផ្អែមប្រភេទទី២ – កើតឡើងដោយសារការថយចុះនៃការផលិតអ័រម៉ូនអាំងស៊ុយលីននៅក្នុង រាងកាយដែលបណ្តាលឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងខ្ពស់លើសពីកម្រិតធម្មតា។

«ខ្ញុំចង់រស់នៅជាមួយជំងឺទឹកនោមផ្អែមដោយគ្មានផលរំខាន»

ប្រសិនបើអ្នកសួរខ្ញុំថា តើយើងមានវិធីព្យាបាលជំងឺទឹកនោមផ្អែមឲ្យជាសះស្បើយទេ យើងពិបាកនឹងរកចម្លើយមកឆ្លើយនិងសំណួរនេះណាស់ ប៉ុន្តែប្រសិនបើអ្នកសួរខ្ញុំថាតើអ្នកនឹងអាចរស់នៅ ដូចមនុស្សធម្មតា ពេលមានជំងឺទឹកនោមផ្អែមដែរឬទេ ចម្លើយគឺ “ប្រាកដណាស់”។

ជាមួយនឹងក្បួនខ្នាត និងការណែនាំក្នុងការព្យាបាលជំងឺទឹកនោមផ្អែមថ្មីៗស្ថានភាពជំងឺទឹកនោមផ្អែម របស់អ្នកអាចគ្រប់គ្រងបានយ៉ាងល្អ ដោយអនុវត្តការព្យាបាលត្រឹមត្រូវ និងរបៀបរបបរស់នៅល្អសមរម្យ មួយ។ លោកអ្នកនៅតែអាចរស់នៅជាមួយនឹងជំងឺទឹកនោមផ្អែមដោយភាពរីករាយ បើអនុវត្តតាមវិធីសាស្ត្រទាំងនេះបានខ្ជាប់ខ្ជួន។

១. ញ៉ាំអាហារដែលមានតុល្យភាព

អ្នកមានជំងឺទឹកនោមផ្អែម ក៏ដូចជាមនុស្សទូទៅផ្សេងទៀត គួរតែយកចិត្តទុកដាក់ខ្ពស់ចំពោះ អ្វីដែលយើងបានទទួលទាន។ គួរតែកម្រិតការទទួលទាននូវអាហារដែលមានជាតិម្សៅ ឬកាបូអ៊ីដ្រាតអាហារដែលមានរសជាតិផ្អែម និងជំនួសមកវិញ នូវការទទួលជាតិប្រូតេអ៊ីន និងវីតាមីនផ្សេងៗទៀត ឲ្យបានច្រើន។

ការទទួលទានបន្លែមួយឲ្យបានច្រើន ទទួលទានសាច់គ្មានខ្លាញ់ដែលចំអិនបានល្អត្រឹមត្រូវ រួមជាមួយនិងការកាត់បន្ថយបរិមាណបាយដែលទទួលទាន គឺរបបអាហារដ៏ល្អប្រសើរមួយសម្រាប់អ្នកជំងឺទឹកនោមផ្អែម។

២. ញ៉ាំទឹកឲ្យបានច្រើន

អ្នកជំងឺទឹកនោមផ្អែមមានអាការៈនោមញឹកញាប់។ ប្រការណ៍នេះ មិនមែនមានន័យថាយើងត្រូវកាត់បន្ថយការញ៉ាំទឹកនោះទេ។ ការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ គឺចាំបាច់ដើម្បីការពារផលវិបាករបស់ជំងឺទឹកនោមផ្អែម ដូចជាជំងឺលើសសម្ពាធឈាម និងជំងឺតម្រងនោម។

៣. ទទួលការព្យាបាលទៀងទាត់

ថ្វីត្បិតតែជំងឺទឹកនោមផ្អែមមិនអាចព្យាបាលជាសះស្បើយពិតមែន តែស្ថានភាពជំងឺនេះអាចវិវត្តទៅរក សភាពធ្ងន់ធ្ងរបាន។ កម្រិតជាតិស្ករក្នុងឈាមគួរតែរក្សាឲ្យនៅ កម្រិតល្អសមរម្យគ្រប់ពេលតាមរយៈ ការប្រើថ្នាំគ្រាប់ ឬថ្នាំចាក់។ អ្នកជំងឺជាច្រើនចូលចិត្តប្រើថ្នាំគ្រាប់ តែមិនចូលចិត្តប្រើថ្នាំចាក់នោះឡើយ។ ការគ្រប់គ្រងកម្រិតជាតិស្ករឲ្យបានល្អក្នុងរយៈពេលវែង គួរតែចាប់ផ្ដើមប្រើថ្នាំអាំងស៊ុយលីនចាក់ ឲ្យបានឆាប់ផងដែរ ខណៈដែលថ្នាំគ្រាប់ពិបាកក្នុងការគ្រប់គ្រងកម្រិតជាតិស្ករ ឲ្យបានល្អប្រសើរក្នុង រយៈពេលវែង។

បច្ចុប្បន្ននេះ អាំងស៊ុយលីនប្រភេទប៊ិកមានភាពងាយស្រួលក្នុងការប្រើប្រាស់ ងាយស្រួលក្នុងការកំណត់ នូវកម្រិតអាំងស៊ុយលីនត្រូវចាក់បានត្រឹមត្រូវ និងអ្នកជំងឺអាចចាក់ដោយខ្លួនឯងនៅផ្ទះបានយ៉ាង ងាយស្រួល។ វាមានការឈឺចាប់តិចព្រោះប្រើម្ជុលតូច ហើយអាចចាក់ចូលភ្លៅ កំប៉េះគូទ ដៃ និងតំបន់ពោះ។

៤. ការធ្វើលំហាត់ប្រាណ

លំហាត់ប្រាណជួយឲ្យអារម្មណ៍ និងប្រព័ន្ធភាពស៊ាំឲ្យកាន់តែប្រសើរឡើង ហើយក៏អាចគ្រប់គ្រងកម្រិត ជាតិស្ករក្នុងឈាមផងដែរ។អ្នកជំងឺគួរតែធ្វើលំហាត់ប្រាណពី ១៥ ទៅ ៣០នាទី ក្នុងមួយថ្ងៃ ។ លំហាត់ប្រាណល្អៗមួយចំនួនមានដូចជាការដើរ ជិះកង់ ឬហែលទឹក។

៥. កាត់បន្ថយភាពតានតឹង

ភាពតានតឹងអាចធ្វើឲ្យជំងឺកាន់តែធ្ងន់ធ្ងរ។ នៅពេលដែលអ្នកជំងឺទឹកនោមផ្អែមមានភាពតានតឹងក្នុងចិត្ត កម្រិតជាតិស្ករក្នុងឈាមអាចកើនឡើង។ ដូច្នេះគួរហាត់យូហ្គា ហាត់ប្រាណ ឬអាចសាកល្បងច្រៀង ឬថែសួនជាដើម។

៦. ទទួលទានដំណេកឲ្យបានគ្រប់គ្រាន់

ការទទួលទានដំណេកបានគ្រប់គ្រាន់ គឺចាំបាច់សម្រាប់ទាំងសុខភាពផ្លូវចិត្ត និងរាងកាយ។ ការគេង ៨ម៉ោងជារៀងរាល់យប់នឹងរួមចំណែកដល់សុខុមាលភាពរបស់អ្នកជំងឺទឹកនោមផ្អែម។គន្លឹះទាំងនេះអាចជួយអ្នកជំងឺគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ការពារផលវិបាកបន្ថែមទៀត និងផ្តល់ឲ្យអ្នកជំងឺនូវជីវិតមួយ មិនខុសពីមនុស្សដែលមិនមានជំងឺទឹកនោមផ្អែមនោះទេ។

ចំណុចសំខាន់

លោកអ្នកនៅតែអាចរស់នៅជាមួយនឹងជំងឺទឹកនោមផ្អែមដោយភាពរីករាយ បើអនុវត្តតាមវិធីសាស្ត្រទាំងនេះបានខ្ជាប់ខ្ជួន។

  • ញ៉ាំ​អាហារ​ដែល​មាន​តុល្យភាព​
  • ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​
  • ទទួល​ការ​ព្យាបាល​ទៀងទាត់​
  • ធ្វើ​លំហាត់​ប្រាណ​
  • កាត់បន្ថយ​ភាព​តានតឹង
  • ទទួល​ទាន​ដំណេក​ឲ្យ​បាន​គ្រប់គ្រាន់​

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

ដំណឹងថ្មីៗ
តារាងពិន្ទុCPD មន្ទីរពេទ្យកាល់ម៉ែត ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥
តារាងពិន្ទុCPD សមាគម សម្ភពនិងរោគស្ត្រី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤
តារាងពិន្ទុCPD សមាគម សម្ភពនិងរោគស្ត្រី ថ្ងៃទី១៨ ដល់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣
image_2025-06-30_11-07-22
ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប បើកសន្និបាតជ្រើសរើសសមាសភាពការិយាល័យក្រុមប្រឹក្សាសម្រាប់រយៈពេល២ឆ្នាំ លើកទី២ នៃអាណត្តិទី៦
ដំណឹងថ្មីៗ
តារាងពិន្ទុCPD មន្ទីរពេទ្យកាល់ម៉ែត ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥
តារាងពិន្ទុCPD សមាគម សម្ភពនិងរោគស្ត្រី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤
តារាងពិន្ទុCPD សមាគម សម្ភពនិងរោគស្ត្រី ថ្ងៃទី១៨ ដល់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣
ដំណឹងថ្មីៗ
តារាងពិន្ទុCPD មន្ទីរពេទ្យកាល់ម៉ែត ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥
តារាងពិន្ទុCPD សមាគម សម្ភពនិងរោគស្ត្រី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤
តារាងពិន្ទុCPD សមាគម សម្ភពនិងរោគស្ត្រី ថ្ងៃទី១៨ ដល់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣