គេងបើកភ្លើងនៅពេលយប់ អាចប៉ះពាល់សុខភាពបេះដូង!

ការគេងបើកភ្លើងអាចបានក្លាយទៅជាទម្លាប់របស់គ្នា​យើង​មួយ​ចំនួន ពីព្រោះយើងងាយ​ស្រួលងើបទៅ​បន្ទប់​ទឹក​នៅកណ្តាលយប់ ជាពិសេសចាស់ៗ ឬម៉ាក់ប៉ាមានកូនតូចៗដែល​ត្រូវការងើបបំបៅកូន​កណ្តាល​យប់។

ការគេងបើកភ្លើងអាចបានក្លាយទៅជាទម្លាប់របស់គ្នា​យើង​មួយ​ចំនួន ពីព្រោះយើងងាយ​ស្រួលងើបទៅ​បន្ទប់​ទឹក​នៅកណ្តាលយប់ ជាពិសេសចាស់ៗ ឬម៉ាក់ប៉ាមានកូនតូចៗដែល​ត្រូវការងើបបំបៅកូន​កណ្តាល​យប់។ តើការគេងបើកភ្លើងមានទំនាក់ទំនងអ្វីនឹងសុខភាពបេះដូង?

តាមការសិក្សារបស់ Northwestern University’s Feinberg School of Medicine បានឱ្យដឹងថា ​គ្រាន់​តែ​យើងគេង​​ក្នុង​បន្ទប់​ដែល​មាន​ពន្លឺភ្លើង​​ចូល​ក្នុង​បន្ទប់​ទោះ​មិន​ភ្លឺ​ខ្លាំង​ ​និង​ត្រឹម​តែ​មួយយប់ក៏អាចបង្កើន​អត្រា​ចង្វាក់បេះដូង​លោត​នៅពេល​យប់ខ្ពស់​ជាង​​ពេល​គេង​គ្មាន​ពន្លឺ​ ដែលនេះ​ជាហានិភ័យធ្វើឱ្យយើងមានជំងឺបេះដូង។ 

សាស្ត្រាចារ្យ Daniela Grimaldi សហនិពន្ធនៃការស្រាវជ្រាវខាងលើបានឱ្យដឹងថា អត្រា​ចង្វាក់​បេះដូង​យើងកើនឡើងនៅពេលយើងគេងក្នុងបន្ទប់ដែលមានពន្លឺភ្លើងល្មម។ ជាលទ្ធផល យើងមិន​អាច​គេងលង់លក់បានល្អទេ។ ទោះបីជាយើងកំពុងគេងក៏ដោយ ក៏ប្រព័ន្ធសរសៃ​ប្រសាទ​​ស្វយ័ត​របស់​យើងនៅតែសកម្មដែរ។

ប្រព័ន្ធសរសៃប្រសាទស្វយ័តគ្រប់គ្រងដំណើរការរាងកាយដូចជា ការដកដង្ហើម ចង្វាក់បេះដូង ការ​បើកប្រសីភ្នែក ការរំលាយអាហារ និងការរំញោច​ឆ្លើយតបទៅនឹងគំរាមគំហែង ឬស្រេស្ត។

ប្រសិន​បើប្រព័ន្ធសរសៃប្រសាទស្វយ័តធ្វើឱ្យចង្វាក់បេះដូងកើនឡើងនៅពេលយប់ សុខភាពបេះដូង​យើង​នឹង​មានបញ្ហា។ ជាធម្មតា អត្រាចង្វាក់​បេះដូងរបស់យើងគួរតែទាបនៅពេលយប់ និងខ្ពស់​នៅ​ពេល​ថ្ងៃ ទើបល្អចំពោះសុខភាពបេះដូង។

តាមការសិក្សាខាងលើបានឱ្យដឹងថា អ្នកដែលគេងក្នុងបន្ទប់ដែលមានពន្លឺ​ភ្លឺ​ល្មម​ រាងកាយ​នឹងមាន​​ភាព​ប្រុងប្រយ័ត្នខ្ពស់ជាងអ្នកដែលគេងក្នុងបន្ទប់ដែលមានពន្លឺព្រឹមៗ។ ជាលទ្ធផលចង្វាក់បេះដូង​របស់​ពួកគេ​លោត​​​លឿន ហើយបេះដូងច្របាច់ឈាម​លឿនដែលបង្កើនល្បឿន​ឈាមរត់​ក្នុង​សរសៃ​ឈាម។

ហេតុអ្វីបានជាការគេងបើកភ្លើងបង្កើនចង្វាក់បេះដូង? វដ្តវិលជុំរាងកាយរបស់យើង ដែលសម្របសម្រួលដំណើរការជាច្រើននៅក្នុងរាងកាយ រួមទាំងការគេង​តាម​វដ្ត ២៤ ម៉ោង។

ជាងនេះទៅទៀត នាឡិការាងកាយយើងគ្រប់គ្រងដោយផ្នែកតូចមួយនៃខួរក្បាល ដែលប្រតិកម្ម និងឆ្លើយតបទៅ​នឹង​ពន្លឺ រួមទាំងភាពងងឹត​ដែលធ្វើឱ្យយើង​ភ្ញាក់​នៅពេលថ្ងៃ និងគេងនៅពេលយប់។

នៅពេលដែលពន្លឺចាំងត្រូវភ្នែកយើង ពន្លឺត្រូវបានបញ្ជូនទៅខួរក្បាល​ដោយកោសិការេទីន​របស់​ភ្នែក។ បន្ទាប់មក ខួរក្បាល​យើងបកប្រែព័ត៌មានពន្លឺនោះថាជាពេលថ្ងៃ រួចបញ្ជូន​សញ្ញា​ទៅ​រាងកាយ​ទាំងមូល​ដើម្បី​គ្រប់គ្រង​សរីរាង្គ និង​ប្រព័ន្ធ​ផ្សេងទៀត​តាម​ពេលវេលា​ពេល​ថ្ងៃ​។

សរុបទៅការគេងបើកភ្លើងមិនល្អចំពោះសុខភាពបេះដូងយើងទេ។ សាស្រ្តាចារ្យ Phyllis Zee ប្រធានផ្នែកថ្នាំងងុយគេងខាងផ្នែក​​សរសៃប្រសាទនៅសាកលវិទ្យាល័យ Northwestern និង​ជាអ្នកនិពន្ធជាន់ខ្ពស់របស់ការសិក្សាខាងលើបានណែនាំថា ពេលគេងយើងគួរបិទភ្លើង។ បើយើង​ចង់បើកភ្លើង យើងគួរបន្ថយកម្រិតពន្លឺភ្លើងឱ្យទាប ឬ​បើក​អំពូលតូចមួយ​ដែលមាន​ពន្លឺព្រឹមៗ​បាន​ហើយ។

ចំណុចសំខាន់

ការគេងបើកភ្លើងធ្វើឱ្យចង្វាក់បេះដូងយើងលោតលឿននៅពេលយប់ដែលអាចបង្កឱ្យយើងមានជំងឺបេះដូង។ បើយើង​ចង់បើកភ្លើង យើងគួរបន្ថយកម្រិតពន្លឺភ្លើងឱ្យទាប ឬ​បើក​អំពូលតូចមួយ​ដែលមាន​ពន្លឺព្រឹមៗ​បាន​ហើយ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

ដំណឹងថ្មីៗ
តារាងពិន្ទុCPD មន្ទីរពេទ្យកាល់ម៉ែត ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥
តារាងពិន្ទុCPD សមាគម សម្ភពនិងរោគស្ត្រី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤
តារាងពិន្ទុCPD សមាគម សម្ភពនិងរោគស្ត្រី ថ្ងៃទី១៨ ដល់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣
image_2025-06-30_11-07-22
ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប បើកសន្និបាតជ្រើសរើសសមាសភាពការិយាល័យក្រុមប្រឹក្សាសម្រាប់រយៈពេល២ឆ្នាំ លើកទី២ នៃអាណត្តិទី៦
ដំណឹងថ្មីៗ
តារាងពិន្ទុCPD មន្ទីរពេទ្យកាល់ម៉ែត ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥
តារាងពិន្ទុCPD សមាគម សម្ភពនិងរោគស្ត្រី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤
តារាងពិន្ទុCPD សមាគម សម្ភពនិងរោគស្ត្រី ថ្ងៃទី១៨ ដល់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣
ដំណឹងថ្មីៗ
តារាងពិន្ទុCPD មន្ទីរពេទ្យកាល់ម៉ែត ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥
តារាងពិន្ទុCPD សមាគម សម្ភពនិងរោគស្ត្រី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤
តារាងពិន្ទុCPD សមាគម សម្ភពនិងរោគស្ត្រី ថ្ងៃទី១៨ ដល់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣