ម៉ាក់ៗគួរដឹង! SYNBIOTICS សំខាន់​ខ្លាំងសម្រាប់​កូនសម្រាលដោយវះកាត់!

ការ​សិក្សា​មួយ​បាន​រក​ឃើញ​ពី​ភាព​ខុស​គ្នា​រវាង​បាត់​តេរី​ល្អ​ដែល​កូន​ទទួល​បាន​ពី​ម្ដាយ រវាង​កូន​កើត​តាម​ធម្មជាតិ និង​កូន​កើត​ដោយ​វះកាត់​។ ការ​សិក្សា​រក​ឃើញ​ថា​កូន​កើត​តាម​ធម្មជាតិ​បាន​ទទួល​បាក់តេរី​ល្អ​ច្រើន​ពី​ម្ដាយ ខណៈ​កូន​កើត​ដោយ​ការ​វះ​កាត់​មិន​បាន​ទទួល​បាក់​តេរី​ទាំង​នេះ​ទេ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ CNN កាលពី​ឆ្នាំ​២០១៩​។

យ៉ាងណា ការ​សិក្សា​នេះ​បាន​បញ្ជាក់​ដែរ​ថា ភាព​ខុស​គ្នា​រវាង​បាក់តេរី​នេះ​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​កូន​មាន​អាយុ​ចន្លោះ​ពី​ប្រាំមួយ​ខែ​ទៅ​ប្រាំបួន​ខែ ដោយ​សារ​ថា​នេះ​ជា​ពេល​ដែល​កូន​អាច​ញ៉ាំ​អាហារ​បន្ថែម​បាន​ដែល​​​ជួយ​ដល់​ការ​លូត​លាស់​របស់​បាក់តេរី​ក្នុង​ពោះ​វៀន​កូន​។

ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​ឲ្យ​ល្អ៖ ផឹក​ទឹក​ក្ដៅ​ឧណ្ហៗ​មួយ​កែវ លាយ​ជាមួយ​ទឹក​ក្រូច​ឆ្មា​ពេល​ព្រឹក​ជា​ការ​ល្អ ព្រោះ​ទឹក​ក្ដៅ​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ ហើយ​វីតាមីន C ពី​ក្រូច​ឆ្មា​ជួយ​បង្កើន​ភាព​ស៊ាំ ការពារ​រាងកាយ​ពី​ជំងឺ។

តាម​ដាន​របប​អាហារ​ប្រចាំ​ថ្ងៃ៖ ម៉ាក់ៗ​គួរ​តែ​ព្យាយាម និង​រក្សា​របប​អាហារ​ឲ្យ​មាន​តុល្យភាព​ជានិច្ច។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ គួរ​តែ​មាន​បន្លែ សាច់ គ្រាប់​ធញ្ញជាតិ និង​ផ្លែឈើ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ដើម្បី​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​ដល់​រាងកាយ និង​ជំនួយ​ដល់​ការ​ផលិត​ទឹក​ដោះ​គ្រប់​គ្រាន់​សម្រាប់​កូន​បៅ។

ក្រៅ​ពី​នេះ ទឹក​ដោះ​គោ​ម្សៅ​មួយ​ចំនួន​ក៏​មាន​សារធាតុ​ SYNBIOTICS ដែរ ដែល​ជា​ការ​សំយោគ​រវាង​ Prebiotics និង Probiotics បញ្ចូល​គ្នា មាន​ប្រយោជន៍​ចំពោះ​សុខភាព​ក្រពះ​ពោះ​វៀន​កូន​ ប្រព័ន្ធភាពស៊ាំ និង​ការ​ពារ​កូន​មិន​ងាយ​ឈឺ​ផង​ដែរ។

មួយ​វិញ​ទៀត SYNBIOTICS គឺ​កាន់​តែ​សំខាន់​ថែម​ទៀត​សម្រាប់​កូន​ដែល​កើត​ដោយ​ការ​វះ​កាត់។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ worldnutrijournal.org។ ប្រ​ភព​ដដែល​នេះ​បញ្ជាក់​ថា SYNBIOTICS មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​លូត​លាស់​របស់​កូន និង​កាន់​តែ​ចាំ​បាច់​ថែម​ទៀត​សម្រាប់​កូន​ដែល​កើត​ដោយ​វះកាត់​។ ដោយ​សារ​តែ​កូន​ដែល​កើត​ដោយ​វះកាត់​មិន​សូវ​ទទួល​បាន​បាក់តេរី​ល្អ​ពី​ម្ដាយ​ដូច​កូន​ដែល​កើត​តាម​ធម្មជាតិ ដូច​នេះ SYNBIOTICS ជា​សារធាតុ​សំខាន់​ក្នុង​ការ​បំពេញ​ចន្លោះ​ខ្វះ​ខាត​នេះ។

បើ​តាម​មន្ទីរពេទ្យ​កាល់ម៉ែត ក្នុង​មួយ​ឆ្នាំ​មន្ទីរ​ពេទ្យ​នេះ​ទទួល​សម្រាក​កូន​ឲ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ចំនួន​ ១ម៉ឺន​នាក់ និង​ក្នុង​នោះ​មាន​២ ៧០០​នាក់​សម្រាល​កូន​ដោយ​វះកាត់។ អង្គការ​សុខ​ភាព​ពិភព​លោក​បាន​ឲ្យ​ដឹង​ថា​ គិត​ជា​ទូទៅ​ស្រ្តី​សម្រាល​កូន​ប្រហែល​ ១៥​ភាគ​ត្រូវ​តម្រូវ​សម្រាល​ដោយ​វះកាត់​ដើម្បី​សង្គ្រោះ​ជីវិត​ម្ដាយ និង​កូន ពី​ហានិភ័យ​ផ្សេងៗ។ ប៉ុន្តែ​ សម្រាប់​នៅ​ប្រទេស​ចិន ប្រេស៊ីល និង​អ៊ឺ​រ៉ង់​វិញ ការ​សម្រាល​កូន​ដោយ​វះកាត់​មាន​ជាង​​៧០ភាគ​រយ នៃ​ស្រ្តី​សម្រាល​កូន​ទាំងអស់​ក្រោម​ហេតុ​ផល​ផ្សេងៗ​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

ដំណឹងថ្មីៗ
តារាងពិន្ទុ CPD សន្និសីទគន្ធបុប្ផាអន្តរជាតិ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤
តារាងពិន្ទុ CPD សមាគមគ្រូពេទ្យប្រសាទកម្ពុជា ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤
តារាងពិន្ទុ CPD មន្ទីរពេទ្យបង្អែកខេត្តកំពត ថ្ងៃទី២៨ ខែតុលា ឆ្នាំ​២០២៤
តារាងពិន្ទុ CPD មន្ទីរពេទ្យកុមារអង្គរ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤
ដំណឹងថ្មីៗ
តារាងពិន្ទុ CPD សន្និសីទគន្ធបុប្ផាអន្តរជាតិ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤
តារាងពិន្ទុ CPD សមាគមគ្រូពេទ្យប្រសាទកម្ពុជា ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤
តារាងពិន្ទុ CPD មន្ទីរពេទ្យបង្អែកខេត្តកំពត ថ្ងៃទី២៨ ខែតុលា ឆ្នាំ​២០២៤
ដំណឹងថ្មីៗ
តារាងពិន្ទុ CPD សន្និសីទគន្ធបុប្ផាអន្តរជាតិ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤
តារាងពិន្ទុ CPD សមាគមគ្រូពេទ្យប្រសាទកម្ពុជា ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤
តារាងពិន្ទុ CPD មន្ទីរពេទ្យបង្អែកខេត្តកំពត ថ្ងៃទី២៨ ខែតុលា ឆ្នាំ​២០២៤