រួមគ្នាជំរុញលើកកម្ពស់វិជ្ជាជីវៈវេជ្ជសាស្ត្រនៅកម្ពុជា

នាថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋា គារភ្នំពេញ គណៈគ្រូពេទ្យកម្ពុជាបានរៀបចំកិច្ចប្រជុំស្តីពីការ “រួមគ្នាជំរុញលើកកម្ពស់វិជ្ជាជីវៈវេជ្ជសាស្ត្រនៅកម្ពុជា” ក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យកម្ពុជា។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងតាមរបៀបចម្រុះ (ចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ) មានរយៈពេលមួយថ្ងៃ ក្នុងគោលបំណងពិនិត្យពិភាក្សាលើវឌ្ឍនភាពការងារ បញ្ហាប្រឈម ដំណោះស្រាយ និងការរៀបចំផែនការ៣ខែបន្ត (តុលា វិច្ឆិកា និង ធ្នូ ឆ្នាំ២០២២) ដែលមានសមាសភាពចូលរួមពីក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ ក្រុមប្រឹក្សាគណៈគ្រូពេទ្យភូមិភាគទាំង៥ ប្រធាន អគ្គលេខាធិការ និងហេរញ្ញិក នៃក្រុមប្រឹក្សាគណៈគ្រូពេទ្យរាជធានី-ខេត្តទាំង២៤ ព្រមទាំងឯកឧត្តម-លោកជំទាវប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ សរុបជារួមមានចំនួន១២៦ រូប ក្នុងនោះអ្នកចូលរួមដោយផ្ទាល់ចំនួន១០១ រូប និងតាមប្រព័ន្ធ Zoom ចំនួន ២៥រូប។
ថ្លែងក្នុងសុន្ទរកថាបើកកិច្ចប្រជុំ ឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ បានគូសបញ្ជាក់អំពីតួនាទី និងភារៈកិច្ចរបស់គណៈគ្រូពេទ្យកម្ពុជា ត្រូវយកចិត្តទុកដាក់ក្នុងការការពារសុខមាលភាពរបស់ប្រជាជន និងអ្នកជំងឺ ជួយគាំទ្រ និងលើកកម្ពស់ដល់អ្នកប្រកបរបរវិជ្ជាជីវៈនៅកម្ពុជា តាមរយៈការបណ្តុះបណ្តាលបង្កើនចំណេះដឹងថ្មីៗ។ ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យ ក៏បានក្រើនរំលឹកដល់គ្រូពេទ្យទាំងអស់ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវការអនុវត្តវិជ្ជាជីវៈប្រកបដោយចំណេះដឹង និងក្រមសីលធម៌ ហើយត្រូវគោរពឲ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈ។

ដំណឹងថ្មីៗ
តារាងពិន្ទុCPD សមាគមសល្យសាស្ត្រកម្ពុជា ២៤ វិច្ឆិកា ឆ្នាំ២០២៤
តារាងពិន្ទុCPD មន្ទីរពេទ្យកាល់ម៉ែត ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥
តារាងពិន្ទុCPD សមាគម សម្ភពនិងរោគស្ត្រី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤
តារាងពិន្ទុCPD សមាគម សម្ភពនិងរោគស្ត្រី ថ្ងៃទី១៨ ដល់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣